Header Ads

ចាប់ចោរឆក់យប់ម៉ិញបានហើយ! ប្តីប្រពន្ធរងគ្រោះដែលដេញតាមចោរ ត្រូវស្លាប់ទាំងពីរ ខណៈក្មេងរងគ្រោះ ត្រូវកំព្រាឪពុកម្តាយ

ភ្នំពេញ៖ ប្រភពព័ត៌មានបានឲ្យដឹងថា ចោរឆក់កាបូបម្នាក់ ដែលត្រូវ ២នាក់ប្តីប្រពន្ធជាជនរងគ្រោះ ជិះដេញតាម តែអកុសលស្លាប់ដោយសារបុកនឹងរថយន្ត ពេលនេះត្រូវចាប់ខ្លួនបានហើយ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី ២៨ មិថុនា ២០១៧ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
សាក្សីនៅកន្លែងកើតហេតុ ឲ្យដឹងថា ស្ត្រីរងគ្រោះបានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលបុរសជាប្តីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិតដែរ ចំណែកក្មេងរងគ្រោះជាកូនតូច បានរងរបួស និងពេលនេះត្រូវកំព្រាឪពុកម្តាយតាំងពីក្មេងថែមទៀត៕ វីដេអូខាងក្រោម៖
UPDATE:
- ជនញៀនថ្នាំម្នាក់ត្រូវឃាត់ខ្លួន ស្តីអំពីករណីលួច (ឆក់យកកាបូបស្ពាយ)
​​កាលពីថ្ងៃទី២៨-០៦-២០១៧ វេលាម៉ោង២១ម៉០០នាទី ​នៅចំណុចមុខសាលាបឋមសិក្សា​ភូមិឬស្សី ផ្លូវ​២១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​-ជនសង្ស័យឈ្មោះ ផាន់ ម៉ុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករលើកផ្លែឈើនៅផ្សារនាគ​មាស​​​ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
​-ជរងគ្រោះជាប្តីឈ្មោះ មាន ពិសី ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ​លេខ​០៤​(បុរីពិភពថ្មីចំការដូង) ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅពេលបញ្ជូន​ទៅដល់​មន្ទីរពេទ្យ) ។
​-ជរងគ្រោះជាប្រពន្ធឈ្មោះ ស្រី វត្តី ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ​លេខ​០៤​(បុរីពិភពថ្មីចំការដូង) ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
​-ជរងគ្រោះជាប្រពន្ធឈ្មោះ ស្រី វត្តី ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ​លេខ​០៤​(បុរីពិភពថ្មីចំការដូង) ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
​-ជរងគ្រោះជាកូនឈ្មោះ មាន ពេជ្រចរណៃ ភេទ ប្រុស អាយុ ០៣ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ​លេខ​០៤​(បុរីពិភពថ្មីចំការដូង) ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (របួសធ្ងន់កំពុងសម្រាក​ព្យា​​បាលនៅមន្ទីរពហុព្យាបាលសួរគ៌ា) ។
​-វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1BD 1334 (ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) ។
​-សម្ភារៈបាត់បង់ ៖ កាបូបស្ពាយចំនួន ០១ (ជារបស់ជនរងគ្រោះ) ។
-ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះជាប្តីឈ្មោះ មាន ពិសី បានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាPCX ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1DC 5728 ឌុបប្រពន្ធឈ្មោះ ស្រី វត្តី និងកូនប្រុសឈ្មោះ មាន ពេជ្រចរណៃ ទៅផ្ទះនៅបុរីពិភពថ្មីចំការដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយមានដាក់កាបូបស្ពាយ​០១​​(មិនដឹងមានសម្ភារៈអ្វីក្នុងកាបូបទេ)នៅខាងមុខម៉ូតូ ហើយពេលមកដល់ចំណុចមុខសាលាបឋមសិក្សា​ភូមិឬស្សី ផ្លូវ​២១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុច​កើត​ហេតុ) ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ផាន់ ម៉ុន ជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី​២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1BD 1334 បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនឆ្ពោះទៅស្ពានម័ល (អតីតស្ពានដែក) ពេលនោះជនរងគ្រោះជាប្តីឈ្មោះ មាន ពិសី ក៏បានបើកម៉ូតូដេញតាមពីក្រោយរហូតដល់មុខវត្តសំបួរមាស សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ជនរងគ្រោះ​ឈ្មោះ មាន ពិសី ក៏បានធាក់ម៉ូតូជនសង្ស័យឈ្មោះ ផាន់ ម៉ុន បណ្តាលឲ្យដួល ចំណែកម៉ូតូជនរងគ្រោះ បានជ្រុលចង្កូតទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាកគាម៉ូនីង ពណ៍ស គ្មានស្លាកលេខ បណ្តាលឲ្យជន​រងគ្រោះ​ទាំង០២នាក់ប្តី.ប្រពន្ធ បានស្លាប់ ចំណែកកូនប្រុសរបួសធ្ងន់ត្រូវបានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរ​ពហុព្យាបាលសួគារ៌ ក្នុងសង្កាត់ស្ទឹងមានជ័យ រីឯជនសង្ស័យឈ្មោះ ផាន់ ម៉ុន ត្រូវបានប្រជាពលរដ្ឋដេញ ចាប់បានព្រួតគ្នាវាយ ហើយបានយកទៅប្រគល់ឲ្យនគរបាលខណ្ឌដង្កោ បន្ទាប់មកនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យឈ្មោះ ផាន់ ម៉ុន មកឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការបន្តតាមនីតិវិធី ចំណែកកាបូបស្ពាយរបស់ជនរងគ្រោះបានជ្រុះបាត់តាមផ្លូវរកមិនឃើញ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាន់ ម៉ុន ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ។ Credit: Meng Vang
២នាក់ប្តីប្រពន្ធរងគ្រោះ
ក្មេងរងគ្រោះត្រូវកំព្រាឪពុកម្តាយ
ស្ត្រីរងគ្រោះ
កន្លែងកើតហេតុ

No comments