ដំរីកម្សត់ដើរចេញទាំងជើងមិនជាប់ច្រវ៉ាក់លើកដំបូង ក្នុងរយៈពេល ៥០ឆ្នាំ
ដំរីដ៏កម្សត់មួយក្បាល
បានចំណាយពេលវេលាស្ទើរពេញមួយជីវិតជាប់ខ្នោះច្រវ៉ាក់ជើងនៅក្នុងប្រាសាទមួយកន្លែង
ពេលនេះវាអាចដើរចេញមកខាងក្រៅជាលើកដំបូង
ដោយមិនជាប់ខ្នោះទៀតឡើយ។
ដំរីនេះមានឈ្មោះ Gajraj
ត្រូវបានគេចិញ្ចឹមក្នុងប្រាសាទស្ទើរមួយជីវិតទាំងភាពឈឺចាប់
ដំបៅ និងខ្វាក់ភ្នែកម្ខាង មុនត្រូវគេជួយសង្គ្រោះ។ ដំរីឈ្មោល
Gajraj
ត្រូវបានគេរក្សាទុកសម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងប្រាសាទសាសនាហិណ្ឌូមួយនៅទីក្រុង
Satara ប្រទេសឥណ្ឌា ជាមួយភ្លុកទាំងគូត្រូវបានកាត់ពាក់កណ្ដាល។
បើតាមប្រភព Gajraj ត្រូវគេដាក់អន្ទាក់បានពេលវានៅតូច និងបង្ខំឲ្យវារស់នៅតាមកន្លែងបន់ស្រន់នានា ដើម្បីឲ្យចូលរួមពិធី និងសម្រាប់កម្សាន្តរបស់អ្នកទេសចរ។
ក្រុមអ្នកស្រលាញ់ និងការពារសត្វព្រៃបញ្ចុះបញ្ចូលម្ចាស់ដំរីឲ្យប្រគល់ដំរីនេះ សម្រាប់ទៅចិញ្ចឹមនៅមជ្ឈមណ្ឌល Wildlife SOS ជាច្រើនលើកច្រើនសារ រហូតចុងក្រោយគាត់យល់ព្រម។ ក្រុមការងារខាងលើ បានចុះទៅយកវា រួចដឹកទៅព្យាបាល និងចិញ្ចឹមនៅមជ្ឈមណ្ឌល Wildlife SOS Elephant Care & Conservation Center ដោយវាអាចងូតទឹក លេងដីយ៉ាងរីករាយទៀតផង៕

Post a Comment