កីឡាដ្ឋាន: Imtech Arena នៅថ្ងៃសុក្រ ទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៥ ម៉ោង២:៣០ នាទី ទៀបភ្លឺ
ក្រុម Hamburger SV
Hamburger SV នឹងបើកទ្វារកីឡាដ្ឋាន Imtech Arena របស់ខ្លួនទទួលក្រុមខ្លាំង Borussia Dortmund បន្ទាប់ពីសោកនាដកម្ម ភារវកម្មនៅក្រុម ប៉ារីស ។ ការប្រកួតមិត្តភាពរវាង អាឡឺម៉ង់ និង ហួឡង់ ត្រូវបានផ្អាកទៅវិញ ដោយសារ ការបារម្ភពីសន្តិសុខ នៅការដ្ឋានHDI-Arena ក្នុងក្រុង Hannover។Hamburger SV ដែលមានលេខរៀង ទី១១ ធ្វើបានត្រឹមតែ ឈ្នះ៣ ស្មើ ១ និងចាញ់ ៣ នៅក្រៅទឹកដី និង ឈ្នះ១ ស្មើ ២ ចាញ់២ នៅក្នុងទឹកដី ។ ពួកគេ ស៊ុតបានត្រឹមតែ ៤ គ្រាប់ ក្នុង ការប្រកួត ៥ដងក្នុងដី ។ Hamburger SV ឈ្នះបានតែ១ ម្តងប៉ុណ្ណោះក្នុងការប្រកួត ៤ដង ចុងក្រោយ តែទោះជាយ៉ាងណាក៏ដោយក៏ ចាញ់តែម្តងប៉ុណ្ណោះ ក្នុងការប្រកួត ៩ ប្រកួត ក្នុងដី ទល់នឹង Dortmund។
កីឡាករដែលអាចនឹងដាក់លេង
Adler; Sakai, Djourou, Spahic, Ostrzolek; Muller, Diaz, Holtby, Gregoritsch; Lasogga, Schipplock
ក្រុម Borussia Dortmund
“វាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ទោះបីជា Dortmund មានទំរងលេងល្អជាងរដួវកាលមុនក៏ដោយ ដោយសារពេលនោះ ពួកគេមានកីឡាករជាច្រើនជាតិសាសន៏ លំដាប់ពិភពលោក តែសុទ្ឋតែមានបញ្ហារបួស” នេះជាសំដីរបស់អ្នកចាត់ការក្រុមHamburg ។
Dortmund នឹងធ្វើដំណើរទៅបង្កើនពិន្ទុរបស់ខ្លួន ខណៈដែលពួកគេមិនដែលចាញសោះ នៅ ៨ប្រកួតចុងក្រោយគ្រប់ ពានរង្វាន់។ Dortmund ស៊ុតបាន ៣៥ គ្រាប់ ក្នុង ១២ប្រកួត ដែលស្ទើតែ ៣គ្រាប់ក្នុង ១ប្រកួតទៅហើយ ខ្សែការពារពួកគេមានកំណត់ត្រារួមគ្នាមួយដែលល្អបំផុតទី 3 នៅពីក្រោយក្រុមកំពូលតារាង Bayern និង Ingolstadt ដែលទើបតែឡើងថ្មី។ Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីបាន 14 គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ។ ទោះបីជាមានរងរបួសជង្គង់ក្ដី គេគួរតែអាចរកបានសម្រាប់ការប្រកួតនេះ។ កីឡាករ Marco Reus ដែលបានខកខានការប្រកួតជាមួយនឹងក្រុម Schalke នោះ បានចាប់ផ្តើមហ្វឹកហាត់ និង មានសុខភាពល្អ វិញហើយ។
កីឡាករដែលអាចនឹងដាក់លេង
Burki; Ginter, Papastathopoulos, Hummels, Schmelzer; Gundogan, Weigl, Kagawa; Castro, Aubameyang, Mkhitaryan
ការសន្និដ្ឋានការប្រកូត
ខ្ញុំរំពឹងទុកថាក្រុម Dortmund នឹងឈ្នះ ប៉ុន្តែក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក។
Post a Comment